សិង្ហបុរី : នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ប្រទេសសិង្ហបុរីនឹងពន្យារពេល វិធានការរិតត្បឹតវីរុសកូរ៉ូណារយៈពេល ៤ សប្តាហ៍បន្ថែមទៀត ដែលមានសុពលភាពរហូតដល់ថ្ងៃទី ១ ខែមិថុនា ហើយក៏មានការអនុវត្តវិធានការ តឹងរឹងមួយចំនួនទៀត ដូចជា ការបិទកន្លែងធ្វើការបន្ថែមទៀតផងដែរ។ ទោះបីពេលនេះតួលេខនៃចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ហាក់ពុំទាន់មានការកើនឡើងខ្លាំង បើធៀបនឹងរយៈពេលកាលពីប៉ុន្មានសប្តាហ៍មុនក៏ដោយ ក៏សិង្ហបុរី នៅបន្តវិធានការនេះរឹតបន្តឹងប្រទេសជាបន្តទៀត ដោយសារមូលហេតុប្រទេសក្នុងតំបន់នៅតែមានតួលេខឆ្លងកើនឡើងជាលំដាប់៕ដោយ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ